បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Newcastle United កំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែការពារកណ្តាល Bournemouth កីឡាករ Illia Zabarnyi។

ទម្រង់លេងរបស់កីឡាករ Illia Zabarnyi មិនបានត្រូវបានកត់សម្គាល់ត្រឹមក្លឹបនៅក្នុងប្រទេសអង់គ្លេសនោះទេ។ ក្លឹប Paris Saint-Germain ក៏ស្ថិតក្នុងការចាប់អារម្មណ៍នេះផងដែរ ហើយត្រូវបានរាយការណ៍ថាមានការដាក់សំណើរ ៥៥លានផោនដែលត្រូវបដិសេធកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕



