បរទេស៖ កីឡាករ Darwin Nunez ហាក់ដូចជាកំពុងខិតទៅជិតការចាកចេញពី Liverpool ដោយក្លឹប Napoli កំពុងនាំមុខក្នុងការផ្ទេរយកខ្សែប្រយុទ្ធរូបនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ TalkSPORT បានអោយដឹងថាកីឡាករសញ្ជាតិអ៊ុយរូហ្គាយកំពុងជំរុញយ៉ាងខ្លាំងក្នុងការផ្ទេរទៅកាន់ក្លឹបម្ចាស់ជើងឯក Serie A ដោយលោក Antonio Conte ដែលជាអ្នកចាត់ការក្លឹប Napoli បានចាប់ទុកកីឡាករវ័យ ២៦ឆ្នាំជាគោលដៅចម្បងរដូវក្តៅនេះ៕



