Bayern Munich ចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ក្លឹប Stuttgart

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​Sky Germany បានអោយដឹងថាក្លឹប Bayern Munich ត្រូវបានរាយការណ៍ថាបានធានានៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធ Nick Woltemade របស់ Stuttgart។

Nick Woltemade Stuttgart 2025

ថ្វីបើ Woltemade ចង់ចូលរួមជាមួយ Bayern ក៏ដោយ ក៏ Stuttgart ចង់រក្សាខ្សែប្រយុទ្ធសំខាន់របស់ពួកគេ។ ក្លឹបនៅតែគ្រប់គ្រងស្ថានការណ៍ដដែល ដោយសារខ្សែប្រយុទ្ធរូបនេះមានកុងត្រារយៈពេលវែងដែលមានសុពលភាពដល់ឆ្នាំ២០២៨។ ខណៈពេលដែលមិនមានការពិភាក្សាផ្លូវការណាមួយត្រូវបានធ្វើឡើងរវាង Bayern និង Stuttgart នោះ ក្លឹប Bayern ត្រូវបានរំពឹងថានឹងធ្វើការទាក់ទងក្នុងពេលឆាប់ៗនេះ៕

Previous articleViktor Gyokeres អាចនឹងត្រូវបង្ខំចិត្តមិនផ្ទេរទៅ Arsenal ព្រោះតែ…!
Next articleNewcastle ត្រៀមដាក់សំណើរជាថ្មី ដើម្បីផ្ទេរយកកីឡាករ Anthony Elanga