Alexandre Lacazette ខិតជិតការផ្ទេរទៅកាន់ក្លឹបនៅ Saudi Pro League

បរទេស៖ កីឡាករ Alexandre Lacazette គ្រោងនឹងចាប់ផ្តើមជីពថ្មីរបស់គាត់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Saudi Pro League ដោយការផ្ទេរនៅពេលនេះជិតនឹងសម្រេចទៅហើយ។

នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាកីឡាករ Lacazette បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Neom របស់ Saudi Pro League។ អតីតខ្សែប្រយុទ្ធ Arsenal និង Lyon វ័យ ៣៤ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ឆ្នាំ ហើយបានបញ្ចប់ការពិនិត្យសុខភាពរបស់គាត់ជាមួយនឹងក្លឹបដែលទើបនឹងឡើងមកថ្មី។ មុនពេលការផ្លាស់ប្តូរអាចត្រូវបានបញ្ចប់ជាផ្លូវការ ព័ត៌មានលម្អិតមួយចំនួននៅក្នុងកិច្ចសន្យាចាំបាច់ត្រូវធ្វើការពិភាក្សា៕

Previous articleនាយកផ្នែកកីឡាក្លឹប Betis បញ្ជាក់យ៉ាងនេះជុំវិញការផ្ទេរ Antony
Next articleលោក Laporta បញ្ជាក់បន្ថែមជុំវិញអនាគតខ្សែបម្រើ Frenkie de Jong