ក្លឹប Galatasaray កំពុងព្យាយាមឃាត់ Morata មិនអោយបញ្ចប់ការខ្ចីជើង

បរទេស៖ ក្លឹប Galatasaray មានការខកចិត្តចំពោះគោលបំណងរបស់កីឡាករ Alvaro Morata ដើម្បីបញ្ចប់ការខ្ចីជើងរបស់គាត់ឱ្យបានឆាប់ ហើយជឿថាកីឡាករអេស្ប៉ាញរូបនេះកំពុងព្យាយាមចង់ចាកចេញទៅកាន់ក្លឹបថ្មី។

នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាការផ្ទេរកីឡាករ Alvaro Morata ទៅកាន់ Como គឺស្ថិតនៅក្រោមការគំរាមកំហែង ខណៈដែល Galatasaray បានចោទប្រកាន់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះថាព្យាយាមបង្ខំចេញពីក្លឹប។ ភ្នាក់ងាររបស់កីឡាករ និងអ្នកតំណាង Milan កំពុងធ្វើការដើម្បីស្វែងរកដំណោះស្រាយដែលអាចបំពេញផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់៕

Previous articleលោក Laporta បញ្ជាក់បន្ថែមជុំវិញអនាគតខ្សែបម្រើ Frenkie de Jong
Next articleEnzo Maresca យល់ស្របអោយក្លឹប Chelsea ធ្វើការផ្ទេរកីឡាករ Aston Villa ម្នាក់