Muller និងចូលរួមជាមួយ Messi នៅក្លឹប Inter Miami? អតីតតារាឆ្នើមរបស់​ Bayern Munich ចេញមកបញ្ជាក់

បរទេស៖ កីឡាករ Thomas Muller បាននិយាយអំពីផែនការអនាគតរបស់ខ្លួនមុនពេលចេញពីក្លឹប Bayern Munich ហើយក៏បានបញ្ជាក់អំពីពាក្យចចាមអារ៉ាមដែលភ្ជាប់ទំនាក់ទំនងរបស់គាត់ជាមួយនឹងការផ្លាស់ប្តូរទៅ Inter Miami។

កីឡាករ Muller បានប្រាប់ Dazn ថា៖ “ខ្ញុំមិនជំទាស់នឹងការលេងជាមួយ Messi ទេប៉ុន្តែខ្ញុំមិនមានទំនាក់ទំនងផ្ទាល់ជាមួយ Miami នៅពេលនេះទេ។ ខ្ញុំចង់បញ្ជាក់អំពីលក្ខខណ្ឌរាងកាយរបស់ខ្ញុំ គឺខ្ញុំចង់បន្តលេងព្រោះការប្រកួតបាល់ទាត់ពិតជាសប្បាយណាស់ប៉ុន្តែប្រហែលជាខ្ញុំនឹងចូលនិវត្តន៍។ អ្វីៗនៅតែអាចធ្វើបានហើយខ្ញុំមិនសង្កត់ធ្ងន់អំពីវាទេ”៕

Previous articleក្លឹប Sporting ផ្តល់អទិភាពពិសេសមួយដល់កីឡាករ Vitor Gyokeres
Next articleអ្នកចាំទី Ter Stegen ទាមទារអោយ Barca បំពេញលក្ខខណ្ឌមួយនេះ ទើបគាត់ព្រមចាកចេញ