Newcastle និង Chelsea កំពុងសិក្សាអំពីតម្លៃផ្ទេរ Joao Pedro ដែល Brighton ទាមទារ

បរទេស៖ ក្លឹប Chelsea និង Newcastle United បានដឹងពីតម្លៃទាមទារសម្រាប់កីឡាករ Joao Pedro បន្ទាប់ពីក្លឹប Brighton បានធ្វើការបដិសេធនៅសំណើរមានតម្លៃ ៥០លានផោនរបស់ក្លឹបសារិកាព្រៃ។

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបណាមួយដែលសង្ឃឹមថានឹងចុះហត្ថលេខាលើ Pedro នៅរដូវក្តៅនេះនឹងត្រូវចំណាយអស់ ៦០លានផោន។ ជាមួយនឹងក្លឹបអង់គ្លេសជាច្រើនដែលចាប់អារម្មណ៍លើការចុះហត្ថលេខាលើកីឡាករវ័យ ២៣ឆ្នាំនោះ ក្លឹប Brighton អាចនឹងធ្វើអោយមានសង្គ្រាមដេញថ្លៃ ដើម្បីអោយតម្លៃផ្ទេរកីឡាកររូបនេះកើនឡើងខ្ពស់៕

Previous articleអ្នកចាំទី Ter Stegen ទាមទារអោយ Barca បំពេញលក្ខខណ្ឌមួយនេះ ទើបគាត់ព្រមចាកចេញ
Next articleLeverkusen កំណត់ថ្ងៃធ្វើតេស្តសុខភាពខ្សែការពារ Jarell Quansah