ប្រធានក្លឹប Dortmund និយាយអំពីការផ្ទេរកីឡាករ Jamie Gittens

បរទេស៖ កីឡាករ Jamie Gittens បានចាកចេញពីជំរុំហ្វឹកហាត់របស់ក្លឹប Borussia Dortmund ក្នុងការប្រកួត Club World Cup ហើយការផ្លាស់ប្តូររបស់គាត់ទៅ Chelsea “កំពុងធ្វើផ្ទេរ” នេះបើយោងតាមប្រធានក្លឹប។

លោក Kehl បានប្រាប់ Sky Germany ថា៖ “យើងបានផ្តល់ការអនុញ្ញាតឱ្យ Jamie ពិភាក្សាជាមួយក្លឹបមួយផ្សេងទៀត ដែលនៅតែបន្ត។ នៅមានរឿងដែលត្រូវបញ្ជាក់។ អ្វីៗកំពុងផ្លាស់ប្តូរ ប៉ុន្តែមិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។ យើងដឹងថាកីឡាករមានតម្លៃខ្ពស់ក្នុងទីផ្សារជាងអ្វីដែលត្រូវបានផ្តល់នៅលើតុកាលពី ២សប្តាហ៍មុន។ យើងមានទំនុកចិត្ត។ នៅក្នុងការវិភាគចុងក្រោយ យើងនឹងមើលថាតើយើងទទួលបានសំណើរគ្រប់គ្រាន់ ឫអត់”៕

Previous articleNico Williams បើកចំហរទៅចូលរួមជាមួយ Real Madrid!! មុនពេលគាត់សម្រេចមក Barca
Next articleការចរចារវាង Barca និងភ្នាក់ងាររបស់ Nico Williams ស្រាប់តែជួបបញ្ហា