កីឡាករ Luis Diaz ស្ថិតនៅលើរ៉ាដារបស់ក្លឹបយក្សអាឡឺម៉ង់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានឱ្យដឹងថាកីឡាករ Luis Diaz អាចត្រូវបានលក់នៅរដូវក្តៅនេះ ប្រសិនបើមានការផ្តល់ជូនដ៏សមរម្យមួយមកកាន់ក្លឹប Liverpool ។

កីឡាករសញ្ញជាតិកូឡុំប៊ីក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លឹប Barcelona ដែលបានកំណត់អត្តសញ្ញាណខ្សែបម្រើស្លាបថាជាជម្រើសដែលអាចធ្វើទៅបាន បន្ទាប់ពីការតាមប្រមាញ់ Nico Williams របស់ពួកគេបានជួបនឹងបញ្ហា។ ក្នុងនោះក្លឹប Bayern Munich ក៏កំពុងបន្តស្វែងរកនៅខ្សែប្រយុទ្ធស្លាបឆ្វេង ហើយបានកំណត់គោលដៅទៅកាន់កីឡាករវ័យ ២៨ឆ្នាំរបស់ក្លឹប Liverpool ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការចរចាណាមួយកើតឡើងនោះទេ៕

Previous articleMan Utd ប្តូរគោលដៅទៅកាន់ខ្សែប្រយុទ្ធរបស់ Aston ដោយសារតែមានតម្លៃទាប
Next articleNapoli ទុកពេល ៤៨ម៉ោងអោយ Liverpool ធ្វើការសម្រេចចិត្តទម្លាក់តម្លៃខ្លួន Darwin Nunez