បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Atletico Madrid គ្រោងនឹងដាក់សំណើរជាផ្លូវការផ្ទេរយកខ្សែការពារកណ្តាល Cristian Romero របស់ Tottenham Hotspur។ ក្លឹបនៅអេស្ប៉ាញត្រូវបានរំពឹងថានឹងដាក់សំណើដែលមានតម្លៃ ៥៥លានអឺរ៉ូ (បង់មុន) បូកនឹងតម្លៃបន្ថែំ ១៥លានអឺរ៉ូ។
លោក Diego Simeone ត្រូវបានរាយការណ៍ថាចង់នាំយកកីឡាករសញ្ជាតិអាហ្សង់ទីនទៅកាន់ Wanda Metropolitano ដោយចាត់ទុកគាត់ជាផ្នែកសំខាន់ដើម្បីពង្រឹងខ្សែការពារ។ កីឡាករ Romero ដែលស្ថិតក្រោមកិច្ចសន្យាជាមួយ Spurs រហូតដល់ឆ្នាំ២០២៧ ដែលពីមុនធ្លាប់បង្ហាញចំណាប់អារម្មណ៍ក្នុងការលេងនៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ៕