Atletico Madrid មានផែនការផ្ទេរយកខ្សែការពារ Romero

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកកាសែត Fernando Czyz បានអោយដឹងថាប្រធានក្លឹប Spurs លោក Daniel Levy បានផ្តល់កិច្ចព្រមព្រៀងថ្មី និងចំណេញដល់តារាសញ្ជាតិ ប៉ុន្តែកីឡាករ Romero ទំនងជាបដិសេធ។ ឥឡូវនេះវាអាស្រ័យលើ Levy ដើម្បីធ្វើការទំនាក់ទំនងចុងក្រោយថាតើត្រូវលក់គាត់ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ឬអត់។

អ្នកកាសែតអាហ្សង់ទីនបានអះអាងបន្ថែមថាក្លឹប Atletico Madrid បានផ្តល់សំណើរក្នុងតម្លៃ ៥៥លានអឺរ៉ូ បូកនឹង ១០លានអឺរ៉ូ ហើយនឹងសុខចិត្តបង្កើនចំនួនប្រាក់រង្វាន់ ៥លានអឺរ៉ូទៀត។ ទោះជាយ៉ាងណាក៏ដោយ អ្នកកាសែត Ruben Uria បានអះអាងថា ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍បានទាមទារតម្លៃ ៨២លានអឺរ៉ួ៕

Previous articleAtalanta ទាមទារតម្លៃ… សម្រាប់កីឡាករ Ademola Lookman ពីក្លឹប Arsenal
Next articlePSG ត្រៀមលក់កីឡាករ Marco Asensio ខណៈមានការចាប់អារម្មណ៍ពីខាងទួរគី