កីឡាករ Antonio Silva បដិសេធសំណើរធំមួយពីក្លឹបអារ៉ាប៊ីសាអូឌីត

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ A Bola បានអោយដឹងថាក្លឹប Saudi Pro League បានផ្តល់សំណើរប្រាក់ឈ្នួលប្រមាណ ៧លានអឺរ៉ូសម្រាប់ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ ខណៈដែលសំណើរផ្ទេរមានតម្លៃ ៤៥លានអឺរ៉ូសម្រាប់ក្លឹប Benfica។

កីឡាករ Antonio Silva បានបង្ហាញខ្លួនក្នុង ៤៦ប្រកួតកាលពីរដូវកាលមុន ហើយមានទម្រង់លេងល្អបំផុតទល់នឹង Bayern ក្នុង Club World Cup ។ ក្លឹបអ៊ីតាលី Juventus បានបង្ហាញចំណាប់អារម្មណ៍លើ Silva កាលពីខែមករា ប៉ុន្តែការផ្ទេរមិនបានសម្រេចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ Silva ចង់ចាកចេញពី Benfica នៅរដូវក្ដៅ ប៉ុន្តែក្នុងគោលបំណង់លេងអោយក្លឹបកំពូលនៅអឺរ៉ុបប៉ុណ្ណោះ៕

Previous articleអ្នកចាំទី Inaki Pena នឹងចាកចេញពីក្លឹប Barcelona នៅប៉ុន្មានថ្ងៃខាងមុខទៀត
Next articleលោក Diego Simeone ចង់នាំយកកីឡាករ Fulham រូបនេះមកពង្រឹងក្រុមខ្លួន