បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹបអធិរាជស Real Madrid ដែលទើបតែងតាំងអ្នកចាត់ការថ្មី នឹងមិនរារាំងកីឡាករវ័យ ២៤ឆ្នាំនោះទេ ប្រសិនជាគាត់ចង់ចាកចេញ ហើយការផ្តល់ជូនមានតម្លៃសមស្របទៅនឹងអ្វីដែលក្លឹបយក្សនៅអេស្ប៉ាញចង់បាន។
បុគ្គលសំខាន់ៗនៅក្នុងជំរុះរបស់កីឡាករ Rodrygo ដែលជាពិសេសរួមមានឪពុក និងភ្នាក់ងាររបស់គាត់គឺ Eric Goes ត្រូវបាននិយាយថាមិនសប្បាយចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់កីឡាករ ដោយសារគាត់ត្រូវបានដកចេញពីក្រុម ព្រោះតែកីឡាករសំខាន់ ៣នាក់រួមមាន Kylian Mbappe, Vinicius Junior និង Jude Bellingham ៕



