បរទេស៖ កីឡាករ Son Heung-min បើកចំហរក្នុងការផ្ទេរទៅ MLS នៅរដូវក្តៅក្រោយ ប៉ុន្តែសម្រាប់រដូវក្តៅនេះ គឺគាត់នឹងបន្តស្នាក់នៅក្លឹប Tottenham។
នេះបើយោងតាមការចេញផ្សាយរបស់ Football-Asian បានអោយដឹងថាប្រធានក្រុម Spurs បើកចំហរក្នុងការផ្លាស់ទៅសហរដ្ឋអាមេរិកនៅរដូវក្តៅក្រោយ នៅពេលដែលការប្រកួតបាល់ទាត់ពិភពលោកកើតឡើងចំពេលមានការចាប់អារម្មណ៍ពី Los Angeles FC ។ កីឡាករសញ្ជាតិកូរ៉េខាងត្បូងដែលបានឈ្នះពានរង្វាន់ Europa League ជាមួយក្លឹបភាគខាងជើងទីក្រុងឡុងដ៍កាលពីរដូវកាលមុនបានចុះកិច្ចសន្យាបន្តនៅខែមករា ហើយត្រូវបានគេរំពឹងថានឹងឃើញកិច្ចព្រមព្រៀងរបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៦៕



