បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona កំពុងរៀបចំផែនការថ្មីសម្រាប់ Luis Diaz នៅថ្ងៃបន្ទាប់/សប្តាហ៍បន្ទាប់ពីការផ្ទេរកីឡាករ Nico William ត្រូវបរាជ័យ។
ក្លឹប Liverpool បានបិទទ្វារសម្រាប់ទាំង Barça និង FC Bayern ក្នុងសប្តាហ៍ថ្មីៗនេះ ដោយការផ្ទេរកីឡាកររូបនេះមិនមែនងាយស្រួលនោះទេ។ កីឡាករ Marcus Rashford ក៏នៅតែចាប់អារម្មណ៍លើការផ្លាស់ប្តូររបស់ Barça ៕



