បរទេស៖ កីឡាករ Victor Osimhen នឹងធ្វើការពិភាក្សាដ៏សំខាន់ជាមួយ Galatasaray ខណៈដែលម្ចាស់ជើងឯកទួរគីជំរុញឱ្យមានការផ្ទេរពីក្លឹប Napoli ។
នេះបើយោងតាមការចេញផ្សាយរបស់ Hurriyet បានអោយដឹងថាក្លឹប Galatasaray បានកំណត់ពេលកិច្ចប្រជុំដ៏សំខាន់មួយជាមួយ Osimhen ដើម្បីកំណត់ថាតើខ្សែប្រយុទ្ធនីហ្សេរីយ៉ាមានឆន្ទៈចាកចេញពី Napoli ដែរ ឫទេ។ ជាមួយនឹងលក្ខខណ្ឌនៃការដោះលែងរបស់គាត់លែងមានសុពលភាព ក្លឹបទួរគីនឹងត្រូវបើកការចរចាឡើងវិញជាមួយ Napoli ប្រសិនបើ Osimhen យល់ព្រមលើការផ្លាស់ប្តូរនេះ៕



