បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal មានការពិភាក្សាជុំថ្មីសម្រាប់ការផ្ទេរកីឡាករ Noni Madueke ខណៈដែលកីឡាករអាចបើកចំហចំពោះការផ្លាស់ប្តូរមួយនេះ។
មិនទាន់មានអ្វីជឿនលឿននៅឡើយទេ រវាងក្លឹបនឹងក្លឹប ឬការចរចាដោយផ្ទាល់ ប៉ុន្តែក្លឹប Arsenal រក្សាការទំនាក់ទំនង។ ការចរចានេះ គឺវាមានភាពដាច់ដោយឡែកពីការផ្ទេរយកកីឡាករ Eberechi Eze ៕



