បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍ថាបានផ្តល់ជូននៅឱកាសក្នុងការចុះហត្ថលេខាលើអ្នកឈ្នះពាន Premier League កីឡាករ Jamie Vardy ដែលជាកីឡាករគ្មានតម្លៃខ្លួន។

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹបUnited ត្រូវបានផ្តល់ឱកាសឱ្យចុះហត្ថលេខាលើកីឡាករគ្មានតម្លៃខ្លួនជាច្រើនដូចជាDominic Calvert-Lewin, Jamie Vardy និង Callum Wilson ។ វាត្រូវបានគេរំពឹងថា United នឹងឈានទៅមុខលើការផ្ទេរកីឡាករទាំងនេះ នៅចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករ ប្រសិនបើពួកគេមិនអាចចុះហត្ថលេខាយកគោលដៅកំពូលណាមួយរបស់ពួកគេបាន៕



