កីឡាករ ២រូប ដែលស្ថិតក្នុងបញ្ជីរបស់ក្លឹប Juventus ចង់បាន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​La Gazzetta dello Sport បានអោយដឹងថាកីឡាករ Yves Bissouma របស់ Tottenham និង Granit Xhaka កំពុងស្ថិតក្នុងដំណើរនៃការផ្ទេរទៅកាន់ក្លឹប Juventus។

កីឡាករ Xhaka ក៏បានទាក់ទាញចំណាប់អារម្មណ៍ពី AC Milan ប៉ុន្តែត្រូវបានបញ្ចូលទៅក្នុងបញ្ជីដែលក្លឹប Juventus ចង់បានដូចគ្នា ខណៈដែលក្លឹបកំពុងស្វែងរកការពង្រឹងតំបន់បម្រើរបស់ខ្លួននៅរដូវក្តៅនេះ។ កីឡាករ Douglas Luiz ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង​ការ​ចាកចេញ ហើយ​ត្រូវ​បាន​​ប្រាប់​ថា​នឹង​ផ្លាស់​ទៅ Premier League៕

Previous articleNapoli ក៏ចង់បានខ្សែប្រយុទ្ធ Ademola Lookman ដូច Arsenal ផងដែរ
Next articleAC Milan រកបានជម្រើសសម្រាប់ជំនួសកន្លែង Hernandez ដែលបានចាកចេញហើយ