ក្លឹប Como កំពុងពិភាក្សាដើម្បីផ្ទេរយកកីឡាកររបស់ក្លឹប Real Madrid

បរទេស៖ បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ កាលពីរដូវកាលមុនក្នុងក្របខ័ណ្ឌ Serie A ក្រុម Como ចង់ធ្វើការកែប្រែក្រុមដើម្បីទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងនេះនៅក្នុងរដូវកាលខាងមុខនេះ។

Real Madrid CF v RCD Mallorca - La Liga EA Sports

ជាមួយនឹងលោក Fabregas គ្រោងនឹងបន្តដឹកនាំក្លឹប បើទោះបីជាមានទំនាក់ទំនងពីមុនជាមួយក្រុម Serie A ផ្សេងទៀតក៏ដោយ ហើយបើយោងតាមការចេញផ្សាយរបស់ Calcio Mercato បានអោយដឹងថាពេលនេះពួកគេកំពុងសម្លឹងមើលការផ្ទេរសម្រាប់កីឡាករ Ramon របស់ Real Madrid។ ការពិភាក្សាបានធ្វើឡើងរវាងក្លឹប ហើយការចរចានឹងធ្វើឡើងបន្ទាប់ពីការប្រកួតរបស់ក្លឹប Real Madrid នៅព្រឹត្តិការណ៍ Club World Cup៕

Previous articleក្លឹប Juventus កំពុងព្យាយាមក្នុងការចរចាជាមួយ PSG ចំពោះរឿងកីឡាករ Kolo Muani
Next articleខ្សែប្រយុទ្ធវ័យក្មេង Tyler Dibling ក្លាយជាគោលដៅរបស់ក្លឹបចំនួន៤ នៅ Premier League