បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានអោយដឹងថាក្លឹប AC Milan បានបើកការសន្ទនាជាផ្លូវការជាមួយ Bayer Leverkusen ទាក់ទងនឹងការផ្ទេរខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Victor Boniface។
កីឡាករ Boniface កាលពីមុនធ្លាប់បានខិតជិតក្នុងការផ្ទេរទៅកាន់ក្លឹប Al Nassr របស់អារ៉ាប៊ីសាអូឌីតនៅដើមឆ្នាំនេះ ប៉ុន្តែនៅទីបំផុតកិច្ចព្រមព្រៀងមិនបានសម្រេចទេ។ ជាមួយនឹងអនាគតរបស់គាត់នៅ Leverkusen មានភាពមិនច្បាស់លាស់ ក្លឹប AC Milan បានក្លាយជាគោលដៅរបស់គាត់សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ៕



