បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Tottenham បានត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយទៅលើលក្ខខណ្ឌផ្តាច់កុងត្រារបស់កីឡាករ Gibbs-White ដែលមានតម្លៃ ៦០លានផោន នៅក្នុងកុងត្រាជាមួយក្លឹប Forest។
អ្នកចាត់ការថ្មីលោក Frank ត្រូវបាននិយាយថាជាអ្នកកោតសរសើរជាយូរមកហើយរបស់កីឡាករសញ្ជាតិអង់គ្លេស ហើយឥឡូវនេះវា “កាន់តែខ្លាំងឡើង” ទំនងជាគាត់នឹងផ្ទេរមកកាន់ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍នៅរដូវក្តៅនេះ។ កីឡាករវ័យ ២៥ឆ្នាំរូបនេះក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹប Manchester City មុនពេលដែលក្រុមរបស់លោក Pep Guardiola ផ្តល់អាទិភាពលើការផ្លាស់ប្តូរសម្រាប់ Rayan Cherki និង Tijjani Reijnders ប៉ុន្តែបើយោងតាមការបញ្ជាក់របស់លោក Fabrizio Romano បានបន្ថែមអោយដឹងថាការពិនិត្យសុខភាពជាមួយ Spurs នឹងធ្វើឡើងក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់៕



