ការផ្ទេរ Victor Osimhen កំពុងជួបបញ្ហា!

បរទេស៖ ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Victor Osimhen ទៅកាន់ Galatasaray បានជួបឧបសគ្គមួយ ដោយ Napoli ទាមទារការធានាផ្នែកហិរញ្ញវត្ថុ បើទោះបីជាយល់ព្រមលើតម្លៃ ៧៥លានអឺរ៉ូក៏ដោយ។

ក្លឹប Galatasaray បានដាក់សំណើ ៧៥លានអឺរ៉ូទៅ Napoli សម្រាប់កីឡាករ Osimhen ។ យ៉ាង​ណា​ក៏​ដោយ កិច្ច​ព្រម​ព្រៀង​នេះ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ។ បើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Napoli បានស្នើសុំការធានាផ្នែកហិរញ្ញវត្ថុបន្ថែម ដែលក្លឹបទួរគីមិនទាន់បានផ្តល់។ ទោះបីជាមានការពន្យារពេលក៏ដោយ ក៏ភាគីទាំងពីរកំពុងធ្វើការយ៉ាងសកម្ម ដើម្បីឈានទៅដល់ការដោះស្រាយ៕

Previous articleក្លឹបនៅអេស្ប៉ាញ កំពុងពិចារណាឪកាសក្នុងការចុះហត្ថលេខាយក Jamie Vardy
Next articleនៅសល់តែមួយចំនុចនេះទៀតទេ!! Marco Asensio អាចចូលរួមជាមួយក្លឹប Fenerbahçe ហើយ