Hansi Flick ផ្តល់ភ្លើងខៀវអោយ Barca ផ្ទេរយកតារាឆ្នើមរបស់ Man Utd

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Matteo Moretto បានអោយដឹងថាក្លឹប Barcelona បានបង្កើនការស្វែងរក Rashford បន្ទាប់ពីការយល់ព្រមរបស់លោក Flick ដើម្បីអាចបន្តការផ្ទេរនេះបាន។

Marcus-Rashford

តារាឆ្នើមរបស់ក្រុម Manchester United ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់តែម្នាក់ឯងបានបើកចំហរសម្រាប់ការផ្លាស់ប្តូរ ហើយថែមទាំងសុខចិត្តទទួលយកការកាត់ប្រាក់ខែផងដែរ។ ម្ចាស់ជើងឯក La Liga សង្ឃឹមថានឹងនាំយកកីឡាករសញ្ជាតិអង់គ្លេសក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសទិញសម្រាប់រដូវក្តៅឆ្នាំ២០២៦៕

Previous articleBayern Munich ដាក់សំណើរផ្ទេរកីឡាករ Luis Diaz ហើយ
Next articleលោក Simone Inzaghi យកកីឡាកររបស់ Fiorentina ម្នាក់នេះមកកាន់អារ៉ាប៊ីសាអូឌីត