Real Madrid រារាំងក្លឹប Man Utd ក្នុងការប៉ុនប៉ងផ្ទេរកីឡាករខ្លួនម្នាក់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកកាសែតអេស្ប៉ាញ Eduardo Inda បានអោយដឹងថាក្លឹប Real Madrid បានច្រានចោលការប៉ុនប៉ងរបស់ United ក្នុងការទាក់ទាញកីឡាករ Tchouameni អោយផ្ទេរទៅកាន់ទឹកដី Old Trafford ។

Real Madrid CF v Juventus FC: Round Of 16 - FIFA Club World Cup 2025

គាត់បានសាងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងចាប់តាំងពីចូលរួមជាមួយ Madrid ពី AS Monaco ក្នុងឆ្នាំ២០២២ ក្នុងតម្លៃខ្លួនលើសពី ៨៥លានផោនរួមទាំងប្រាក់រង្វាន់ផងដែរ។ ក្នុងអំឡុងពេលពីរឆ្នាំរបស់គាត់នៅ Bernabeu គាត់បានបង្ហាញខ្លួន ១៤៦ដងដោយបានជួយក្លឹបអធីរាជស ឈ្នះទាំង La Liga និង UEFA Champions League ក្នុងឆ្នាំ២០២៤។ ដោយសារការចាកចេញរបស់កីឡាករ  Christian Eriksen  បានអោយដឹងថាអោយតំបន់បម្រើរបស់ក្លឹប Manchester United មានភាពចន្លោះប្រហោង ហើយលោក Amorim ជឿជាក់ថាកីឡាករ Tchouameni គឺស័ក្តសមក្នុងការមកបំពេញភាពចន្លោះប្រហោងនេះ៕

Previous articleលោក Simone Inzaghi យកកីឡាកររបស់ Fiorentina ម្នាក់នេះមកកាន់អារ៉ាប៊ីសាអូឌីត
Next articleArsenal ចាប់ផ្តើមពិភាក្សាការផ្ទេរ Eze បន្ទាប់ពីផ្ទេរយកបាន Noni Madueke