Trossard យល់ព្រមទៅចូលរួមជាមួយ Fenerbahce ក្រោយបាននិយាយជាមួយ Jose Mourinho

បរទេស៖ កីឡាករ Trossard ត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមអាជីពថ្មីរបស់គាត់ ដូចដែលបានចេញផ្សាយដោយកាសែត The Sun បានអោយដឹងថាខ្សែបម្រើស្លាបរបស់ Arsenal បានយល់ព្រមលើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ក្លឹបយក្សទួរគី Fenerbahce ។ ក្រុមកាំភ្លើងធំបានប្តេជ្ញាចិត្តក្នុងការពង្រឹងការវាយប្រហាររបស់ពួកគេនៅមុនរដូវកាល ២០២៥-២៥ ដែលអាចជំរុញឱ្យ Trossard ធ្លាក់ចុះពីការជ្រើសរើស។

យោងតាមរបាយការណ៍ដដែរ បានអោយដឹងថាអតីតកីឡាករ Brighton បានពិភាក្សាជាមួយគ្រូបង្វឹក Fenerbahce លោក Mourinho ដែលអាចបញ្ចុះបញ្ចូលកីឡាករឱ្យចូលរួមជាមួយគាត់នៅប្រទេសទួរគី បន្ទាប់ពីពន្យល់ពីចក្ខុវិស័យ និងគម្រោងរបស់គាត់។ ទោះបីជាមានរបាយការណ៍ពីមុនថា Trossard សប្បាយចិត្តនៅកីឡដ្ឋាន Emirates ក៏ដោយ ក៏គាត់ត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមជំពូកថ្មី បន្ទាប់ពីកិច្ចពិភាក្សាលើការបន្តកិច្ចសន្យាថ្មីជាមួយក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍ឈានដល់ការជាប់គាំង។ ក្លឹប Arsenal នឹងទទួលយកការផ្តល់ជូនដែលមានតម្លៃ ២០លានអឺរ៉ូ ដោយកីឡាករនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយក្លឹប៕

Previous articleFenerbahce បានបញ្ជូនក្រុមការងារទៅចរចាជាមួយក្លឹប Spurs
Next articleក្លឹប Stuttgart ទាមទារតម្លៃទ្វេដងពីក្លឹប Bayern Munich សម្រាប់កីឡាករ Woltemade