បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានឱ្យដឹងថាក្លឹប Bayern ត្រៀមផ្តល់ជូនកីឡាករ Diaz នូវកិច្ចសន្យារយៈពេលវែងរហូតដល់ឆ្នាំ២០២៩ ឬ ២០៣០ ខណៈដែលម្ចាស់ជើងឯក Bundesliga បង្កើនចំណាប់អារម្មណ៍លើខ្សែបម្រើស្លាប Liverpool ចំពេលមានការប្រកួតប្រជែងពីក្លឹប Barcelona ។
ទោះបីជាមានការបដិសេធពីមុនក៏ដោយ Liverpool នៅតែត្រូវបានគេជឿជាក់ថានឹងបើកចំហរក្នុងការលក់ Diaz ទោះបីជាកីឡាកររូបនេះនៅសល់កុងត្រារហូតដល់ឆ្នាំ២០២៧ ប៉ុន្តែក្លឹបនៅតែប្រកាន់ខ្ជាប់ក្នុងការផ្ទេរដែលមានតម្លៃចន្លោះពី ៧០-៨០លានអឺរ៉ូ៕



