បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Alvaro Carreras ត្រៀមរួចរាល់ក្នុងការផ្ទេរទៅកាន់ក្លឹប Real Madrid.
ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុង Madrid នៅថ្ងៃសៅរ៍ មុនពេលបញ្ចប់ការផ្ទេរជាផ្លូវការ។ ការធ្វើតេស្តសុខភាពរបស់គាត់ត្រូវបានបញ្ជាក់ ហើយ Manchester United បានបង្ហាញថាពួកគេនឹងមិនដំណើរការជម្រើសទិញត្រឡប់មកវិញនោះទេ។ ហើយតម្លៃសរុបនៃកិច្ចព្រមព្រៀងគឺ ៥០លានអឺរ៉ូ៕



