បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal មានការរីកចម្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះសម្រាប់កិច្ចសន្យាថ្មីរបស់ Ethan Nwaneri។
ក្លឹបបានបង្ហាញចក្ខុវិស័យ/គម្រោងសម្រាប់ Nwaneri ក្នុងប៉ុន្មានឆ្នាំខាងមុខ រួមទាំងការពិភាក្សាអំពីម៉ោងប្រកួត។ Arsenal សង្ឃឹមថានឹងទទួលបានភ្លើងខៀវ និងចុះកុងត្រាថ្មីក្នុងពេលឆាប់ៗនេះ៕



