Barcelona សម្រេចចិត្តអំពីអនាគតរបស់កីឡាករ Fermin Lopez ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Barcelona បានសម្រេចចិត្តថាកីឡាករ Lopez មិនមែនសម្រាប់លក់នៅរដូវក្តៅនេះទេ បើទោះបីជា Chelsea មានបំណងចង់ចំណាយ ៧៥លានអឺរ៉ូក៏ដោយ។

គ្រូបង្វឹក Hansi Flick ចាត់ទុកយុវជនដែលបញ្ចប់ពីសាលាបាល់ទាត់ La Masia របស់ក្លឹបជាសមាជិកដែលមិនអាចខ្វះបានក្នុងក្រុមរបស់គាត់ ហើយនឹងបន្តដាក់គាត់ចូលទៅនឹងសមាជិកខ្សែបម្រើរបស់ពួកគេក្នុងរដូវកាល ២០២៥-២៦។ សម្រាប់ Lopez គាត់សប្បាយចិត្តនឹងតួនាទីបច្ចុប្បន្នរបស់គាត់នៅក្លឹប Barcelona និងប្តេជ្ញាបន្តស្នាក់នៅទឹកដីអេស្ប៉ាញ៕

Previous articleAl Nassr កំពុងតាមដានស្ថានភាពកីឡាករ Christian Pulisic
Next articleLiverpool ដាក់សំណើរចុងក្រោយមានតម្លៃ ៤០លានផោន ដើម្បីផ្ទេរយកខ្សែការពារ Crystal Palace