ក្លឹប Besiktas សម្រេចចិត្តបញ្ចប់កុងត្រាកីឡាករ Alex Oxlade-Chamberlain

បរទេស៖ កិច្ចព្រមព្រៀងរបស់អតីតកីឡាករ Arsenal និង Liverpool កីឡាករ Alex Oxlade-Chamberlain ជាមួយ Besiktas ត្រូវបានបញ្ចប់ ដោយកីឡាករបានត្រៀមខ្លួនក្នុងការត្រលប់មកកាន់ Premier League វិញ។

នេះបើយោងតាមការចេញផ្សាយរបស់ Yeni Safak បានអោយដឹងថាក្លឹប Besiktas បានបញ្ចប់កិច្ចព្រមព្រៀងរបស់ Oxlade-Chamberlain ខណៈដែលគាត់ត្រូវបានគេជូនដំណឹងថាគាត់នឹងមិនជាផ្នែកមួយនៃផែនការរបស់ Ole Gunnar Solskjaer នាពេលខាងមុខនោះទេ។ ខ្សែបម្រើរូបនេះបានជួបបញ្ហារបួសក្នុងរដូវកាលដំបូងរបស់គាត់នៅក្នុងប្រទេសទួរគី ហើយត្រូវបានរារាំងដោយអ្នកចាត់ការ Giovanni van Bronkhorst នៅដើមយុទ្ធនាការឆ្នាំ ២០២៤/២៥។ នៅទីបំផុតកីឡាករវ័យ ៣១ឆ្នាំរូបនេះបានធ្វើការត្រលប់ទៅក្រុមវិញបន្ទាប់ពីការបណ្តេញចេញអ្នកចាត់ការសញ្ជាតិហូឡង់ ហើយសរុបមកបានបង្ហាញខ្លួនចំនួន ៥០និងស៊ុតបញ្ចូលទីបាន ៥គ្រាប់សម្រាប់ក្រុម Besiktas បន្ទាប់ពីចូលរួមពីក្រុម Liverpool ដោយមិនគិតថ្លៃផ្ទេរក្នុងឆ្នាំ២០២៣៕

Previous articleការផ្ទេរ Nunez រវាងក្លឹប Napoli និង Liverpool នៅខុសតម្លៃគ្នាតែ ៥លានផោនប៉ុណ្ណោះ!
Next articleMan Utd ចង់បានខ្សែបម្រើសញ្ជាតិបារាំង ដែលកំពុងលេងនៅ Lyon