បរទេស៖ ការចុះហត្ថលេខាលើ Noni Madueke របស់ Arsenal អាចផ្តល់ភ្លើងខៀវសម្រាប់ Leandro Trossard ដើម្បីចាកចេញទៅ Fenerbahce ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ២០លានផោន។
ការចំណាយប្រាក់ ៥២លានផោនផ្ទេរយកកីឡាករ Madueke ពី Chelsea ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយខ្សែបម្រើស្លាបរូបនេះបានខកខានការឈ្នះពានរង្វាន់ Club World Cup ចុងក្រោយរបស់ក្លឹបតោខៀវ ដើម្បីពិនិត្យនៅព័ត៌មានលម្អិតនៃការផ្ទេរ។ ហើយបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថា កីឡាករនឹងបញ្ចប់ការពិនិត្យសុខភាពនៅថ្ងៃនេះ។ The Times បានបញ្ជាក់ថាកិច្ចព្រមព្រៀងនោះទំនងជានឹងធ្វើឱ្យកីឡាករ Trossard ក្លាយជាចំណែកលើស ហើយកីឡាករអាចនឹងអនុញ្ញាតអោយចាកចេញទៅកាន់ក្លឹប Fenerbahce។