ក្លឹប Fenerbahce គ្រោងចាយលុយ ៤០លានអឺរ៉ូផ្ទេរយកខ្សែប្រយុទ្ធរបស់បិសាចក្រហម

បរទេស៖ ក្លឹប Fenerbahce បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយ ៤០លានអឺរ៉ូដើម្បីចុះហត្ថលេខាលើកីឡាករ Marcus Rashford ប៉ុន្តែប្រឈមនឹងការខកចិត្តក្នុងការតាមប្រមាញ់ក្រុម Manchester United ។

Marcus-Rashford

បើយោងតាមការចេញផ្សាយរបស់ beIN Sports បានអោយដឹងថាក្លឹប Fenerbahce បានត្រៀមខ្លួនរួចជាស្រេចដើម្បីជម្រុញការផ្ទេរ Rashford ជាមួយនឹងសំណើរ ៤០លានអឺរ៉ូ ប៉ុន្តែពួកគេប្រឈមនឹងការខកចិត្តក្នុងការប៉ុនប៉ងនេះ។ របាយការណ៍បានណែនាំថាខ្សែប្រយុទ្ធរូបនេះបានបិទជម្រើសផ្សេងទៀតទាំងអស់ ប៉ុន្តែបើកសម្រាប់ Barcelona ប្រសិនជាគាត់នឹងចាកចេញពីក្លឹប Manchester United ខណៈដែលគាត់ព្យាយាមបញ្ចប់ការផ្លាស់ប្តូរទៅកាន់ទឹកដី Camp Nou ៕

Previous articleBarca កំពុងចាប់អារម្មណ៍យុវជនវ័យ​ ១៧ឆ្នាំរបស់ក្លឹប Flamengo
Next articleNapoli ទាមទារលក្ខខណ្ឌប៉ុន្មាននេះ សម្រាប់ការលក់ Osimhen