បរទេស៖ កាលពីថ្ងៃសុក្រ ក្រុម Spurs បានចំណាយប្រាក់ដើម្បីបង់ផ្តាច់លក្ខខណ្ឌដោះលែងកីឡាករ Gibbs-White ដែលមានតម្លៃ ៦០លានផោន ដោយកីឡាករអង់គ្លេសមានបំណងចង់ផ្លាស់ទៅកាន់ក្រុមភាគខាងជើងទីក្រុងឡុងដ៍។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមកក្លឹប Forest បានព្យាយាមរារាំងការផ្លាស់ប្តូរនេះ ដោយគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងម្ចាស់ជើងឯក Europa League។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាកីឡាកររូបនេះបានជួបពិភាក្សាជាមួយថៅកែក្លឹប ខណៈដែលគាត់ព្យាយាមធ្វើឱ្យការផ្លាស់ប្តូរនេះកើតឡើង។ បច្ចុប្បន្ននេះ វាមិនច្បាស់ទេថាតើ Forest ពិតជាអាចបញ្ឈប់ការផ្លាស់ប្តូរនេះមិនឲ្យកើតឡើង ឬគ្រាន់តែពន្យារពេលវាប៉ុណ្ណោះ។ របាយការណ៍នេះបញ្ជាក់ថា Premier League បច្ចុប្បន្នកំពុងថ្លឹងថ្លែងជម្រើសរបស់ពួកគេទាក់ទងនឹងការស៊ើបអង្កេត៕