បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sacha Tavolieri បានអោយដឹងថាក្លឹប Sunderland បានដាក់ចេញនូវសំណើរមួយសម្រាប់កីឡាករ Xhaka ដែលគ្រោងនឹងចាកចេញពី Bayer Leverkusen នៅរដូវក្តៅនេះ បន្ទាប់ពីត្រលប់ទៅប្រទេសអាល្លឺម៉ង់វិញត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ។
ប្រភពដដែលបានអះអាងថាក្លឹប Sunderland កំពុងទាក់ទងជាមួយម្ចាស់ជើងឯក Bundesliga ឆ្នាំ ២០២៣-២៤ លើការផ្ទេរមានតម្លៃ ១០លានអឺរ៉ូហើយសុខចិត្តផ្តល់ឱ្យកីឡាករសញ្ជាតិស្វីសវ័យ ៣២ឆ្នាំរូបនេះនូវកិច្ចសន្យារយៈពេល ៣ឆ្នាំ៕