បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Liverpool ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់កីឡាករ Marcus Rashford របស់ក្លឹប Manchester United ខណៈដែលខ្សែប្រយុទ្ធអង់គ្លេសកំពុងសម្លឹងមើលការចាកចេញពី Old Trafford នៅរដូវក្តៅនេះ។
ហង្សក្រហមកំពុងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរសម្រាប់កីឡាករលេខ៩ នៅរដូវក្តៅនេះ ហើយបានរៀបចំបញ្ជីឈ្មោះកីឡាករចំនួន ៦នាក់រួមទាំងកីឡាករ Rashford ខណៈដែលគាត់ក៏កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ម្ចាស់ជើងឯកអេស្ប៉ាញ Barcelona ផងដែរ៕