បរទេស៖ ក្លឹប Newcastle អស់លទ្ធភាពក្នុងការចុះហត្ថលេខាលើ Hugo Ekitike ពី Eintracht Frankfurt ដោយទុកឱ្យ Manchester United និង Liverpool ប្រជែងគ្នាដើម្បីចុះហត្ថលេខារបស់គាត់។
ក្លឹប Frankfurt កំពុងត្រៀមខ្លួនទទួលសំណើរមានតម្លៃជាង ៨០លានអឺរ៉ូសម្រាប់ Ekitike ហើយ Man United ត្រូវបានគេរាយការណ៍ថាជាក្លឹបតែមួយគត់ដែលត្រៀមខ្លួនជាគូប្រជែងជាមួយក្លឹប Liverpool សម្រាប់ហត្ថលេខារបស់គាត់។ ហើយបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាហង្សក្រហមមិនរំពឹងថាលក្ខខណ្ឌផ្ទាល់ខ្លួននឹងក្លាយជាបញ្ហានោះទេ ដោយបានអះអាងថាខ្សែប្រយុទ្ធបានយល់ព្រមលើកិច្ចសន្យារយៈពេលប្រាំមួយឆ្នាំរួចទៅហើយ។ ខណៈ Liverpool ឈានទៅមុខក្នុងការផ្ទេរ ដោយមានការតាមពីក្រោយដោយក្លឹប Man United ដែលមិនទាន់ធ្វើការដាក់សំណើរជាផ្លូវការនៅឡើយទេ៕



