បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Nicolo Schira បានអោយដឹងថាការពិភាក្សាកំពុងបន្តរវាង Barcelona និង Manchester United ខណៈដែលក្លឹបយក្សកាតាឡានកំពុងព្យាយាមសម្រេចកិច្ចព្រមព្រៀងសម្រាប់ខ្សែប្រយុទ្ធ Marcus Rashford។
ក្លឹប Barca កំពុងស្នើកិច្ចព្រមព្រៀងខ្ចីជើងដែលនឹងរួមបញ្ចូលកាតព្វកិច្ចក្នុងការផ្ទេរជាអចិន្ត្រៃយ៍ ក្នុងគោលបំណងធ្វើការដោះស្រាយនៅបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ បិសាចក្រហមនៅតែផ្តោតលើការផ្ទេរជាអចិន្ត្រៃយ៍ ហើយបានកំណត់តម្លៃ ៤៥លានអឺរ៉ូសម្រាប់កីឡាករវ័យ ២៧ឆ្នាំ៕



