បរទេស៖ ការចាកចេញពី Napoli របស់កីឡាករ Victor Osimhen ត្រូវបានបញ្ចប់ដោយក្លឹប Galatasaray បានសម្រេចកិច្ចព្រមព្រៀងដែលរារាំងការវិលត្រឡប់ទៅកាន់ Serie A តាមរយៈលក្ខខណ្ឌដ៏តឹងរឹងមួយ។
នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថារឿងរ៉ាវនៃការផ្ទេរដ៏វែងរបស់ Osimhen ត្រូវបានបញ្ចប់ ខណៈដែល Napoli និង Galatasaray បានឈានដល់កិច្ចព្រមព្រៀងតម្លៃ ៧៥លានអឺរ៉ូ ដោយបញ្ចប់ការច្របូកច្របល់រវាងខ្សែប្រយុទ្ធនិងក្លឹប។ ក្លឹប Galatasaray នឹងបង់ប្រាក់ចំនួនចំនួន ៤០លានអឺរ៉ូជាមុន ហើយនៅសល់ ៣៥លានអឺរ៉ូទៀតនឹងត្រូវបង់អោយក្លឹប Napoli នៅឆ្នាំ២០២៦។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលនូវលក្ខខណ្ឌសំខាន់ផងដែរ គឺកីឡាករ Osimhen មិនអាចលក់ទៅឱ្យក្រុមអ៊ីតាលីរយៈពេលពីរឆ្នាំ៕



