Man Utd ទាមទារតម្លៃ ៤០លានផោនពីក្លឹប AC Milan

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានឱ្យដឹងថា ក្លឹប AC Milan បានចូលប្រជែងដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Rasmus Højlund ។

ភាគីអ៊ីតាលីត្រូវបានគេរាយការណ៍ថាបានធ្វើការទំនាក់ទំនងដំបូងដើម្បីស្វែងរកកិច្ចព្រមព្រៀងសម្រាប់កីឡាករវ័យ ២២ឆ្នាំ ខណៈដែលពួកគេស្វែងរកការពង្រឹងតំបន់ប្រយុទ្ធក្រោមអ្នកចាត់ការលោក Massimiliano Allegri ។ ប្រភពដដែរបានបង្ហាញថាបិសាចក្រហមអាចនឹងត្រូវបានរៀបចំ ដើម្បីចែកផ្លូវជាមួយកីឡាករសញ្ជាតិដាណឺម៉ាកសម្រាប់តម្លៃ ៤០លានផោន៕

Previous articleភ្នាក់ងាររបស់កីឡាករ Xavi Simons ឆ្លើយតបទៅកាន់ក្លឹប Bayern Munich
Next articleកីឡាករ Edson Alvarez មិនស្ថិតក្នុងគម្រោងរបស់លោក Graham Potter នោះទេ