បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាលោក Diego Simeone និងថ្នាក់ដឹកនាំក្លឹប Atletico ឥឡូវនេះបានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅលើកីឡាករ Veiga ដែលជាខ្សែការពារព័រទុយហ្គាល់អាយុ ២១ឆ្នាំរបស់ក្លឹប Chelsea។

កីឡាករ Veiga បានបង្ហាញភាពទាក់ទាញនៅក្នុងកំឡុងពេលខ្ចីជើងនៅក្លឹប Juventus កាលពីរដូវកាលមុន ហើយត្រូវបានគេរាយការណ៍ថាបើកចំហរក្នុងការចាកចេញពី Stamford Bridge សម្រាប់ការស្វែងរកពេលវេលាលេងបន្ថែមទៀត។ ក្លឹប Chelsea សម្លឹងរកមើលថ្លៃផ្ទេរប្រមាណ ៣០លានផោនសម្រាប់កីឡាកររូបនេះ៕



