Real Betis ហាក់អស់សង្ឃឹមក្នុងការផ្ទេរយកកីឡាករ Antony

បរទេស៖ កីឡាករ Antony នឹងសង្ឃឹមថានឹងដើរតាមគន្លងរបស់ Marcus Rashford ហើយចាកចេញពី Manchester United នៅរដូវក្តៅនេះ បន្ទាប់ពីត្រូវបានចាត់ទុកថាជាចំណែកលើសសម្រាប់លោក Rubem Amorim។

គាត់បានចំណាយពេលពាក់កណ្តាលទីពីរនៃយុទ្ធនាការ ២០២៤-២៥ ក្នុងការខ្ចីជើងនៅក្លឹប Real Betis ហើយក្លឹប La Liga ចង់ធ្វើការផ្ទេរយកគាត់ជាអចិន្ត្រៃយ៍ ប៉ុន្តែពួកគេមិនមានប្រាក់ដើម្បីធានាការផ្លាស់ប្តូរសម្រាប់ក្រុមបិសាចក្រហមនោះទេ។ ខណៈពេលដែល Betis បន្តរៃអង្គាសថវិកាសម្រាប់ Antony ហើយបើយោងតាមការ The i Paper បានអោយដឹងថាគូប្រជែងនៅ La Liga របស់ពួកគេគឺក្លឹប Atletico Madrid ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបប្រេស៊ីលដូចគ្នា៕

Previous articleChelsea មិនប្រញាប់ផ្ទេរយក Garnacho នោះទេ ដោយពួកគេរង់ចាំដល់ Man Utd ធ្វើរឿងនេះសិន
Next articleMan Utd កំពុងព្យាយាមធ្វើរឿងមួយនេះ នៅក្នុងទីផ្សារដោះដូររដូវក្តៅ