កីឡាករ Xavi Simons ផ្តល់អទិភាពក្នុងការផ្ទេរទៅកាន់ Chelsea

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Chelsea បានសាកសួរអំពីលទ្ធភាពផ្ទេររបស់កីឡាករ Xavi Simons ខណៈដែលគាត់ក៏បានបើកចំហចំពោះលទ្ធភាពនៃការផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge ។

ទោះជាយ៉ាងណាក៏ដោយក្រុមតោខៀវនឹងត្រូវធ្វើការលក់កីឡាករម្នាក់ ឫក៏ ២នាក់ មុនពេលពួកគេអាចដាក់សំណើរជាផ្លូវការសម្រាប់តារាឆ្នើមក្លឹប RB Leipzig ។ ក្លឹប Chelsea បានពង្រឹងក្រុមរបស់ពួកគេរួចហើយដោយការចុះហត្ថលេខាលើខ្សែប្រយុទ្ធដូចជា Liam Delap, Joao Pedro និង Jamie Gittens ខណៈដែល Estevao Willian ក៏គ្រោងនឹងចូលរួមជាមួយក្លឹបផងដែរ៕

Previous articleDe Gea ប្រាប់មូលហេតុមិនទទួលយកសំណើរពីក្លឹបនៅ Premier League
Next articleLeed United ប្រកាសពីការមកដល់របស់ខ្សែបម្រើ Anton Stach