បទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្រោយមានការពិភាក្សាគ្នាដែលគ្មានលទ្ធផល កីឡាករ Leao នៅតែចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ Bayern។ ក្លឹបអាឡឺម៉ង់បានពិភាក្សាដោយផ្ទាល់ជាមួយអ្នកតំណាងរបស់ខ្សែបម្រើស្លាបកាលពីខែមិថុនា ប៉ុន្តែមិនបានផ្តល់ជូននៅសំណើរទៅក្លឹប Milan ដោយសារតែតម្លៃទាមទារខ្ពស់។
ក្លឹប Bayern មានបំណងពង្រឹងតំបន់ប្រយុទ្ធរបស់ពូកគេនៅរដូវក្តៅនេះ បន្ទាប់ពីការផ្លាស់ប្តូររបស់ Leroy Sane ទៅកាន់ Galatasaray និងការចាកចេញដោយគ្មានតម្លៃខ្លួនរបស់ Thomas Muller ។ ពួកគេបានពិភាក្សាគ្នាសម្រាប់ការផ្ទេរកីឡាករ Nick Woltemade របស់ Stuttgart និង Luis Díaz របស់ Liverpool ប៉ុន្តែបានបរាជ័យក្នុងការធានាការចុះហត្ថលេខាលើកីឡាករទាំងពីរ។
ប្រធានកិត្តិយស Uli Hoeness បានច្រានចោលពាក្យចចាមអារ៉ាមអំពីការផ្ទេរកីឡាករ Leao ដោយថ្លែងកាលពីដើមខែនេះថា “ទេ ទេ គាត់មិនមែនជាជម្រើសសម្រាប់ពួកយើងទេ! Max [Eberl នាយកកីឡា] បានប្រាប់ខ្ញុំថា គាត់ក៏ធ្លាប់បាននិយាយអំពីវាដែរ ប៉ុន្តែពួកគេមិនមានផលិតភាពទេ”៕



