បរទេស៖ ការផ្លាស់ប្តូររបស់ Chelsea សម្រាប់តារាឆ្នើម Jorrel Hato របស់ Ajax បានជួបឧបសគ្គមួយ ខណៈដែលក្លឹបយក្សហូឡង់មួយនេះត្រូវបានរាយការណ៍ថាបានដំឡើងតម្លៃស្នើសុំរបស់ពួកគេ។
ទោះបីជាក្រុមតោខៀវបានស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ហើយជឿថាពួកគេបានឈានដល់ការព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពាររូបនេះក៏ដោយ ប៉ុន្តែឥឡូវនេះ Ajax ត្រូវបានរាយការណ៍ថាចង់បានរហូតដល់ ៦០លានអឺរ៉ូ ដើម្បីរារាំងការផ្ទេរ ដោយកត្តាបានធ្វើអោយមានភាពស្មុគស្មាញក្នុងការផ្ទេរមួយនេះ៕



