បរទេស៖ អនាគតរបស់ Xavi Simons នៅតែមិនទាន់ច្បាស់លាស់ ខណៈដែលតារាឆ្នើមរបស់ក្លឹប RB Leipzig បន្តការហ្វឹកហាត់មុនបើករដូវកាល ចំពេលក្លឹប Chelsea កំពុងស្វែងរកខ្សែបម្រើប្រយុទ្ធ។
នេះបើយោងតាមការចេញផ្សាយរបស់អ្នកកាសែត Philipp Hinze បានអោយដឹងថាកីឡាករ Simons កំពុងបន្តហ្វឹកហាត់ជាមួយ Leipzig មុនបើករដូវកាល។ ក្លឹប Chelsea ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិហូឡង់នៅរដូវក្តៅនេះ ហើយត្រូវបានរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន មុនពេលការផ្ទេរដែលមានតម្លៃ ៧០លានអឺរ៉ូ។ Bayern Munich ក៏ត្រូវបានគេរាយការណ៍មកថាកំពុងតាមដានការវិវត្តន៍ផងដែរ៕



