បរទេស៖ កីឡាករ Luis Suarez របស់ Almeria ស្ថិតនៅក្នុងទីក្រុង Lisbon សម្រាប់ការត្រួតពិនិត្យសុខភាពរបស់គាត់ ហើយគ្រោងនឹងជំនួសកន្លែង Viktor Gyokeres នៅ Sporting CP ខណៈដែលកីឡាករស៊ុយអែតជិតផ្លាស់ទៅ Arsenal ។

យោងតាមការចេញផ្សាយរបស់ A Bola បានអោយដឹងថាកីឡាករ Suarez បានមកដល់ទីក្រុង Lisbon ដើម្បីពិនិត្យសុខភាព បន្ទាប់ពីនោះគាត់នឹងចុះហត្ថលេខាលើកិច្ចសន្យាដើម្បីបិទការផ្ទេររបស់គាត់ពី Almeria ។ ក្លឹប Sporting បានកំណត់អត្តសញ្ញាណកីឡាករវ័យ ២៧ឆ្នាំដើម្បីជំនួស Gyokeres ចំពេលខ្សែប្រយុទ្ធស៊ុយអែតត្រូវបានលក់ចេញពីក្លឹប៕



