ក្លឹប Al-Hilal ផ្តល់សំណើរប្រាក់ខែដល់ទាក់ទាញមួយសម្រាប់កីឡាករ Alexander Isak

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាក្លឹប Al-Hilal បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសន្យាប្រាក់ឈ្នួល ៦សែនផោនក្នុងមួយសប្តាហ៍ ដោយមិនជាប់ពន្ធសម្រាប់បញ្ចុះបញ្ចូលកីឡាករ Alexander Isak អោយផ្ទេរពីក្លឹប Newcastle ខណៈក៏មានការចាប់អារម្មណ៍ពីក្លឹបម្ចាស់ជើងឯក Premier League គឺក្លឹប Liverpool។

កីឡាករ Isak ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ចេញពី St. James’ Park នៅរដូវក្តៅនេះ ហើយកីឡាកររូបនេះមិនបានធ្វើដំណើរទៅកាន់ទ្វីបអាស៊ីសម្រាប់ការប្រកួតមិត្តភាពមុនរដូវកាលរបស់ក្លឹបនោះទេ៕

Previous articleReal Madrid នៅតែចង់បានកីឡាករ Arsenal រូបនេះដដែរ
Next articleJuventus ដាក់គោលដៅផ្ទេរយកខ្សែប្រយុទ្ធរូបនេះអោយបាន