បរទេស៖ ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez និង Luis Diaz ត្រូវបានដកចេញពីក្រុមសម្រាប់ការប្រកួតមិត្តភាពមុនរដូវកាលរបស់ហង្សក្រហមជាមួយនឹងក្រុម AC Milan នៅថ្ងៃសៅរ៍។
ទាំង Diaz និង Nunez ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពី Anfield នៅរដូវក្តៅនេះ។ Napoli ចង់បានហត្ថលេខារបស់កីឡាករអ៊ុយរូហ្គាយ ខណៈ Bayern Munich នៅតែចាប់អារម្មណ៍លើខ្សែបម្រើស្លាបកូឡុំប៊ី៕



