បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky បានអោយដឹងថាកីឡាករ Luis Diaz ជិតបញ្ចប់ការផ្ទេររបស់គាត់ពី Liverpool ទៅ Bayern Munich បន្ទាប់ពីហង្សក្រហមបានទទួលយកសំណើរមានតម្លៃលើស ៧៥លានអឺរ៉ួរបស់ក្លឹបម្ចាស់ជើងឯកអាឡឺម៉ង់។
ព័ត៌មានលម្អិតចុងក្រោយនៃកិច្ចព្រមព្រៀងកំពុងត្រូវបានរៀបចំនៅពេលនេះ ខណៈដែលកីឡាករកូឡុំប៊ីបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំ ដែលនឹងមានសុពលភាពដល់ឆ្នាំ២០២៩៕



